Wednesday, March 17, 2021

របៀបធ្វើមីសួរអប់ក្ដាម

 #របៀបធ្វើមីសួរអប់ក្ដាម

#គ្រឿងផ្សំ:

- មីសួរ ១ខាំ ត្រាំទឹកអោយរីក 

- ក្ដាម 1ក្បាល ឬ 2ក្បាល

- ខ្ទឹមស គល់ជីវ៉ានស៊ុយ ម្រេច បុកឲ្យម៉ត់

- ខ្ញី ហាន់ជាបន្ទះស្ដើងៗ

- ប្រេងឆា 

- ប្រេងខ្យង

- ទឹកសីុអីុវ 2 ស្លាបព្រាបាយ

- ទឹកត្រី 1    ស្លាបព្រាបាយ

- ស្ករស 1 ស្លាព្រាបាយកន្លះ

- ម្សៅស៊ុប 1 ស្លាប់ព្រាកាហ្វេ

- សាច់ជ្រូកបីជាន់ ហាន់ស្តើងៗ

- ដើមជីវ៉ាន់ស៊ុយ ស្លឹកខ្ទឹម កាត់ប្រវែង២ថ្នាំងដៃ 



#វិធីធ្វើ៖

១- យកគ្រឿងផ្សំទាំងអស់លាយបញ្ចូលគ្នាអោយសព្វល្អ ក្រោយមក ប្រលាក់ជាមួយសាច់ជ្រូកបីជាន់ ក្តាមហើយនឹងមីសួ។

២- យកខ្ទិះរៀបសាច់ជ្រូកដាក់នៅបាតក្រោមខ្ទិះ រួចដាក់ខ្ញី ហើយដាក់មីសួរួមទាំងក្តាម ។

៣- រួចដាក់អប់ ៨នាទី រហូតឆ្អិនសាច់ក្ដាមហើយនិងសាច់ជ្រូក រួចដាក់ចុះរោយស្លឹកខ្ទឹម ជីវ៉ានស៊ុយពីលើជាការស្រេច។

Tuesday, March 16, 2021

ប្រហុកឆៅចិញ្ច្រាំនឹងក្រសាំង

 #ប្រហុកឆៅចិញ្ច្រាំនឹងក្រសាំង



#គ្រឿងផ្សំ 

- ប្រហុកឆៅ លាងអោយស្អាត 

- ក្រសាំង 

- ស្ករស ប៊ីចេង 

- គល់ស្លឹកគ្រៃហាន់ស្ដើងៗ

- ម្ទេស ខ្ទឹមស

- ស្លឹកជីនាងវង


#បន្លែអន្លក់ខ្ចីផ្ទាត់ជ្រលក់ប្រហុក:

- ត្រសក់ 

- ស្ពៃក្តោប

- ត្រង់ ត្រប់ស្រួយ

- សណ្ដែកគួរ

- ត្រកួន ឬបន្លែផ្សេងៗតាមចំណូលចិត្ត



#វិធីធ្វើ

- យកប្រហុកមកចិញ្ច្រាំអោយម៉ត់ល្អ រួចដាក់ក្រសាំង ខ្ទឹមស គល់ស្លឹកគ្រៃ ម្ទេស ហើយបន្ត ចិញ្ច្រាំអោយម៉ត់ទៀត ទើបបន្ថែមស្ករស ប៊ីចេង និងស្លឹកជីនាងវង ហើយចិញ្ច្រាំអោយសព្វចូលជាតិ និង រួចភ្លក់មើល ថែមថយរសជាតិតាមចំណូលចិត្ត បន្តចិញ្ច្រាំអោយម៉ត់ល្អ ដួសរៀបដាក់ចាន រួច ញ៉ាំផ្ទាប់ជាមួយបន្លែ អន្លក់ខ្ចីជាការស្រេច ។

របៀបធ្វើបង្គាកោះកុង

#របៀបធ្វើបង្គាកោះកុង



#គ្រឿងផ្សំ ៖

- បង្គា 

- ខ្ទឹមស 

- ម្ទេស 

- អំបិល ស្ករស ក្រូចឆ្មា ទឹកត្រី

- ជីអង្កាម ម្រះក៏បាន



#វិធីធ្វើ៖

២- យកបង្គាមកបកអោយស្អាត ហើយកាត់ខ្វេះយកអាចខ្នងរួចលាងទឹកឲ្យស្អាត(បើបានលាងទឹកសូដាទៀតរឹតតែល្អ)រួចយកទៅដាក់ក្នុងទូរទឹកកក ទុកអោយត្រជាក់

២- ខ្ទឹមស ម្ទេសបុកឱ្យម៉ដ្ឋ រឿងកិននិងម៉ាស៊ីនក៏បាន ហើយដាក់អំបិល ទឹកត្រី ស្ករស ច្របាច់ទឹកក្រូចឆ្មា រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត ។

៣- ពេលទទួលទាន ទើបយកបង្គាដែលយើងបានក្លាសេទុក យកមកស្រោចទឹកត្រីកោះកុងពីលើអោយសព្វល្អ ហើយបន្ថែម ជីអង្គាម ឬម្រះ បរិភោគជាមួយ រួចជាការស្រេច។

របៀបធ្វើក្តាមថ្មជ្រក់ទឹកត្រីកោះកុង

 #


របៀបធ្វើក្តាមថ្មជ្រក់ទឹកត្រីកោះកុង😋


#គ្រឿងផ្សំនិងរបៀបធ្វើ:

- ក្តាមថ្ម 3(ធំល្មម) លាងសំអាតអោយបានស្អាតល្អ

- ដាក់ដាំទឹកត្រី 350ml ,ទឹក 350ml រួចដាក់ស្ករសកន្លះកូនចានចង្កឹះចូល ដាក់ដាំអោយពុះរួចទុកអោយត្រជាក់។

-ដាក់ក្តាមចូលប្រអប់ រួចចាក់ទឹកត្រីដែលបានដាំហើយចូល រួចរោយម្ទេស និងខ្ទឹមសដែលបានហាន់ហើយចូល ត្រាំអោយបានយ៉ាងហោចណាស់1ម៉ោងមុនបរិភោគ។


#ទឹកត្រីកោះកុង:

- បុកម្ទេស ខ្ទឹមស គល់ជីវ៉ាន់ស៊ុយ អំបិល ស្ករស អោយចូលគ្នា រួចដាក់ទឹកត្រី និងទឹកក្រូចឆ្មារជាការស្រេច។

Monday, March 15, 2021

របៀបធ្វើ ស៊ុបទាត្រកួន

 👍រដូវកូវិត19 ធ្វើញុំនៅផ្ទះ មិនបាច់ទៅហាង👍


#របៀបធ្វើ ស៊ុបទាត្រកួន

#គ្រឿងផ្សំ

- ម្ទេសឆ្អើរ ចិញ្រ្ចាំអោយម៉ត់

- កាពិ

- ខ្ទឹមស ចិញ្រ្ចាំអោយម៉ត់

- ខ្ទិះដូង 1/2 លីត្រ

- ទា 3 kg (កាត់ជាដុំៗតូចល្មម)

- ទឹកត្រី 5 ស្លាបព្រាបាយ

- អំបិល 1 ស្លាបព្រាបាយ

- ស្ករ 6 ស្លាបព្រាបាយ

- ម្សៅស៊ុប 2 ស្លាបព្រាបាយ

- អំបិល 1 ស្លាបព្រាបាយ

- ប្រេងឆា 4 ស្លាបព្រាបាយ

- ជីវ៉ាន់ស៊ុយ

- ត្រូវ កាត់ដុំៗ


#វិធីធ្វើ:

1- សាច់ទាកាប់ជាដុំៗ រួចយកទៅប្រលាក់ជាមួយខ្ទឹមស ជីវ៉ាន់ស៊ុយ និងគ្រឿងផ្សំទាំងអស់ និងតៅហ៊ូ ប្រលាក់ឱ្យសព្វទុកមួយអន្លើ។

2- យកត្រាវយកទៅចៀនឱ្យឡើងក្រឡាក្រហមល្អ រួចទុកមួយអន្លើ

3- ដាំខ្ទះអោយក្តៅ ដាក់ប្រេងឆាចូលរួចខ្ទឹមសចិញ្រ្ចាំនឹងម្ទេសឆ្អើរចិញ្រ្ចាំឆាអោយក្រហមល្អ រួចសឹមដាក់កាពិ ឆាអោយសព្វល្អ ទើបដាក់សាច់ឆាច្របល់ឲ្យសព្វ

4- ក្រោយមកដាក់ខ្ទិះដូងចូល រំងាស់រួចដាក់ទឹករំងាស់អោយឆ្អិនល្អរួចដាក់ត្រាវចៀន។

#គ្រឿងផ្សំ ទឹកតៅហ៊ូសម្រាប់ញ៉ាំជាមួយស៊ុបទាត្រកួន

- តៅហ៊ូ

- ខ្ទឹមស 10 កំពិស

- ស្ករ 5 ស្លាបព្រាបាយ

- បីចេង

- ទឹកក្រូចឆ្មា 4-5 ស្លាបព្រាបាយ

- ម្ទេស


#វិធីធ្វើ

- ចិញ្រ្ចាំខ្ទឹមស និងម្ទេសអោយម៉ត់

- យកតៅហ៊ូដាក់ក្នុងចាន ច្របល់អោយម៉ត់ សឹមដាក់ស្ករ ប៊ិចេង ទឹកក្រូចឆ្មា ខ្ទឹមស ម្ទេស កូរអោយសព្វ ថែមថយគ្រឿងផ្សំតាមចំនូលចិត្ត។

#ការរៀបចំស៊ុបទាត្រកួន

- ដួសទឹកស៊ុបទាដាក់ក្នុងកូនឆ្នាំមួយ ដាំអោយពុះ សឹមដាក់បន្លែមីឬនំបញ្ចុកតាមការចូលចិត្ត ៕


របៀបធ្វើចេកអាំងស្រូបទឹកស្ករខ្ទិះដូង

 #គ្រឿងផ្សំ:

ចេកណាំវា ចេកទុំ  ស្នឹត

សាច់ដូងខ្ចី កោសជាសរសៃ  កូនចានចង្កិះ

ស្ករត្នោត  ខាំ ឬប្រើស្ករសក៏បាន

អំបិល  ស្លាបព្រាកាហ្វេ

ខ្ទិះដូង ២៥០ មីលីលីត្រ



#វិធីធ្វើ:


1-យកចេកបកសំបកអោយស្អាត កាត់ជាកង់ៗខ្លីៗល្មម រួចយកចង្កាក់ឬស្សីមកដោត ក្រោយមកយកចេកដែលដោតរួចទៅអាំងអោយឡើង ក្រហមក្រឡាបល្អ។

2- យកស្ករត្នោត ឬស្ករស អំបិល និងខ្ទិះដូង ដាក់ក្នុងឆ្នាំងខ្ទះ រំងាស់អោយរលាយចូលគ្នា អោយពុះសព្វល្អហើយ រំងាស់ខ្ទិះដូងអោយខាប់បន្តិច សឹមដាក់សាច់ដូងចូល កូរពីរបីត្រឡប់ សឹមបិទភ្លើង។

3- យកចេកដែលអាំងឆ្អឹនទៅសង្កាត់អោយសំប៉ែត រួចយកមករៀបដាក់ចាន ហើយយកទឹកស្ករខ្ទិះដូងមក ស្រោចពីលើជាការស្រេច៕


ប្រភពពត៌មានចម្រុះ

របៀបធ្វើមីសួរអប់ក្ដាម

 #របៀបធ្វើមីសួរអប់ក្ដាម #គ្រឿងផ្សំ: - មីសួរ ១ខាំ ត្រាំទឹកអោយរីក  - ក្ដាម 1ក្បាល ឬ 2ក្បាល - ខ្ទឹមស គល់ជីវ៉ានស៊ុយ ម្រេច បុកឲ្យម៉ត់ - ខ្ញី ហាន់...